សមាជិកគណៈកម្មការទី ៣នៃរដ្ឋសភា ចំនួន៨រូប ប្រកាសបរិចា្ចគប្រាក់បៀវត្ស១ខែ ១លានរៀល រយៈពេល៦ខែជូនដល់ គណ:កម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩ សមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) ចំនួន០៨រូប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន១ខែ ចំនួន១លានរៀលរយ:ពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩។

សមាជិកគណៈកម្មការទាំង៨រូបនេះរួមមាន៖

*ទី១៖ ឯកឧត្តម ហ៊ូ ស្រី អនុប្រធានគណៈកម្មការ
*ទី២៖ ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការ
*ទី៣៖ ឯកឧត្តម ជា អឿង សមាជិកគណៈកម្មការ
*ទី៤៖ ឯកឧត្តម សៀង ស៊ុតថង សមាជិកគណៈកម្មការ
*ទី៥៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការ
*ទី៦៖ ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មការ
*ទី៧៖ ឯកឧត្តម ជឹម សុខខុន សមាជិកគណៈកម្មការ
*ទី៨៖ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕