ឯកឧត្តម កុល ផាន់ណា ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគីរី បរិច្ចាគប្រាក់បៀវត្ស ៣ខែ ចំនួន៤០ម៉ឺនរៀលក្នុង១ខែ រយៈពេល៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម កុល​ ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន​ ខេត្តរតនគីរី បរិច្ចាគប្រាក់បៀវត្សដោយស្ម័គ្រចិត្តរបស់ខ្លួន ៣ខែ ចំនួន៤០ម៉ឺនរៀល ក្នុង១ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕