ក្រសួង​ការងារ ៖ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​នឹង​ត្រូវ​លើក​ពេល​ហើយ


រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​ការ​លើក​ពេល​ថ្ងៃ​ឈប់​សម្រាក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំ​២០២០ ត្រូវ​ថ្ងៃ​ទី​១៣ ,១៤ ១៥ និង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ​នឹង​លើក​ពេល ។

ក្រសួង​បាន​បន្ត​ថា តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​ចំនួន ៥ ថ្ងៃនេះ​ថ្ងៃ​ធម្មតា ។ ក្រសួងថា ​ផ្អាក​ចូល​ឆ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​វិធានការ​មួយ ហើយសង​វិញ​ថ្ងៃ​ឈប់​សម្រាក​វិញ​នៅ​ពេល​ក្រោយ ៕