សម្តេច ហ៊ុន សែន មិនអនុញ្ញាតឲ្យដឹកពលរដ្ឋ ខ្មែរនៅម៉ាឡេស៊ីចូលមកកម្ពុជាទេ


សម្ដេច​តេ​ជោ​ហ៊ុនសែន ​បានសម្រេច​ចិត្ត​ចេញ​បញ្ជា​មិន​ឲ្យ​មាន​ការដឹក​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​។​សម្តេច​អះអាងថា​ នេះ​ជា​ការសម្រេចចិត្ត​ដោយ​ការឈឺ​ចិត្ ត​ប៉ុន្តែ​សម្តេចគ្មាន​ជម្រើស​ក្រៅពីនេះ​ទេ ​សូម​បងប្អូន​ខ្មែរ​នៅ​ម៉ាឡេស៊ី១៥០នាក់​ដែល​ត្រៀម​ហោះហើរ​ចូលមក​កាន់​កម្ពុជា​នៅថ្ងៃនេះ​សូមមេត្តា​យោគយល់ ។​ព្រឹក​នេះ​មាន​ជើងហោះហើរ​ដោយ​ដឹក​មនុស្ស​មួយចំនួន​មាន​ពលរដ្ឋ​កម្ពុជា​ពី​ម៉ាឡេស៊ី​មកកាន់​កម្ពុជា១៥០ នាក់​ ហើយ​យន្តហោះ​ដដែល​នេះ​នឹងត្រូវ​ដឹក​ជនជាតិ​ម៉ាឡេស៊ី និងជនជាតិ​មួយចំនួនទៀត​ត្រឡប់​ទៅវិញ​។​

​ សម្ដេច​បានចេញ​បញ្ជា​ថា ​​យន្តហោះម៉ាឡេស៊ី​ដែល​ចូលមក​កម្ពុជា​នោះ​ប្រសិន​ជា​មិនមាន​ដឹក​មនុស្ស​មកជា​មួយ​ទេ​ យើង​អនុញ្ញាត​ឲ្យ​បើកទ្វារ​ចូល​ចត​ ក៏ប៉ុន្តែ​ប្រសិន​ជាមាន​ដឹក​មនុស្ស​មក​ជាមួយ​គឺ​យើង​មិន​អនុញ្ញាត​ឱ្យចូល​ទេ​ ហើយ​បិទទ្វារ​ចាក់​សាំង​ឲ្យ​ហោះ​ត្រឡប់​ទៅវិញ​។​

សម្តេចសុំ​ឲ្យ​ពលរដ្ឋ​របស់​យើង​នៅ​ម៉ាឡេស៊ី១៥០ នាក់​ស្នាក់​នៅទីណា​នៅ​ស្នាក់នៅ​ទីនោះ​សិន​។សូមកុំ​អាលចល័ត​ចូលមក​ក្នុងប្រទេស ​ព្រោះ​យើង​បានឃើញ​ហើយ​ចូលមក១០០មាន​អ្នក​នាំចូល​មក​គឺ​ឆ្លង​ចំនួន៨០នាក់​ ហើយ​និស្សិត​ខ្មែរ​ម្នាក់​មកពី​អាម៉េរិក​មកដល់​ចូលទៅ​ចាក់អង្រែ​និស្សិត​ខ្មែរ​ម្នា​ក់នៅ​ជប៉ុន​ចូលមក​ដល់​គឺ​ចូលទៅ​ចាក់អង្រែ​ភ្លាម​។​

បងប្អូន​អាច​លើ​កសំណួេ​តើ​ហេតុ​អី្វ​នាវា​វេ​ស្តេ​ដាម ឲ្យ​ចូល ​ហើយ​ប្រជាពលរដ្ឋ​ខ្លួនឯង​មិន​អនុញ្ញាត​ឲ្យ​ចូល? ប៉ុន្តែ​បងប្អូន​ត្រូវ​យល់ថា​ ដំណាក់​កាលនោះ​វា​ខុសគ្នា​។ដំណាក់កាលវេស្តដាម​​ មិនទាន់​មានការ​ឆ្លងទេ ៕