រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសទទួលធ្វើ សមយុទ្ធជាមួយបណ្ដាប្រទេសនានាទាំងអស់ តែប្រទេសចង់ធ្វើសមយុទ្ធ ប្រទេសនោះអ្នក ចេញថវិកា និងជ្រើសរើសយកប្រធានបទដែលមានអត្ថប្រយោជន៍សម្រាប់កម្ពុជាផងដែរ ។
ការបញ្ជាក់របស់សម្ដេចតេជោ លើកឡើងបែបនេះមានពួកក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនថា កម្ពុជាសមយុទ្ធជាមួយចិននាពេលថ្មីៗនេះ ស្របពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលពេញសកលលោក និងកម្ពុជាដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ មកកង ទ័ពរខ្មែរ ។ ដើម្បីដឹងច្បាស់នោះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសមយុទ្ធរវាងកម្ពុជា-ចិន បានបញ្ចប់ដោយរលូន នាពេលថ្មីៗនេះ កងទ័ពរទាំងប្រទេសទាំងពីរ បានតេស្ដរកមេរោគកូវីដ-១៩ ជារៀងរាល់ថ្ងៃ ហើយជាទីចុងបំផុតគ្មានកងទ័ពរកម្ពុជា-ចិន ណាមួយឆ្លងជំងឺកូវីដ-១៩ទេ ។
ជាមួយគ្នានោះ សម្ដេចចោទសួរថា តើនៅលើនាវារបស់អាមេរិក ដែលចូលចតនៅវៀតណាម ឆ្លងប៉ុន្មានហើយ ? សម្ដេចបញ្ជាក់ថា ក្រោយពីបញ្ចប់សម យុទ្ធនាពេលថ្មីៗនេះ ដោយរលូននោះ កម្ពុជា-ចិន ក៏ ត្រូវបានពង្រឹងមួយបន្ថែមទៀត ហើយកម្ពុជាសង្ឃឹមថា ចិននឹងបន្ដផ្ដលជំនួយ មកកម្ពុជា ជាបន្ដបន្ទាប់ទៀត ។ សម្តេចបានគូសបញ្ជាល់ថា ៖ « គេបានវាយប្រហារកម្ពុជាពិភពលោកកំពុងមានការច្របូកច្របូល ធ្វើសមយុទ្ធនាគមាសនៅតែបន្ដ ក៏គេជេរកម្ពុជា ។ ប៉ុន្ដែកម្ពុជាមិនទាន់ដល់កម្រិតនៃដាក់ប្រទេសក្នុងគ្រាសអាសន្នទេ បានជាកម្ពុជានៅជំនះធ្វើ ។
ឥឡូវមានប្រទេសណាទៀតចង់ធ្វើសមយុទ្ធ ខ្ញុំទទួលអាមេរិកក៏ដោយ បារាំងក៏ដោយ អូស្ដ្រាលី ក៏ដោយមកពីណាក៏ដោយ ខ្ញុំទទួលនៅធ្វើសមយុទ្ធបាន សូមអញ្ជើញមក» ។
ប្រមុខរាជរដ្ឋាភិបាលក៏បានលើកឡើងថា ស្ថិតក្នុងបរិបទកូវីដ-១៩ កើនមានឡើង គេបានទាញកម្ពុជា ចូលក្នុងភូមិសាស្ដ្រន យោបាយ ដែលគួរឲ្យស្អប់ខ្ពើម ។ ប៉ុន្តែសម្ដេចថា កម្ពុជាគ្មានយកអ្នកប្រទេសណាមួយយក ធ្វើជាសត្រូវឡើយ ។ ផ្ទុយទៅវិញសម្តេចបានអះអាងថា បណ្តាប្រទេសនានាលើសកលលោកចង់ធ្វើសមយុទ្ធជាមួយកម្ពុជា តែត្រូវចេញថវិកាដោយខ្លួនឯង ហើយសមយុទ្ធនេះ ត្រូវជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍សម្រាប់កម្ពុជា មានដូចជា សមយុទ្ធប្រយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ជាដើម ។
សម្តេចសង្ងន់ ថា «រឿងសមយុទ្ធនេះ បញ្ហាវាចាប់ផ្ដើមពេលវេលាពេលនោះពេលវេលានៃការ បោះឆ្នោតដែលគេសុំផ្អាកជាបណ្ដុះអាសន្ន តែក្រោយមកគេយកធ្វើហេតុផង ឥឡូវសូម អញ្ជើញមកចង់ធ្វើសមយុទ្ធអី? ឲ្យអាមេរិកលើកសំណើរមក ពេលមុនគ្រាន់តែជាពេលវេលា ជិតបោះឆ្នោត សមយុទ្ធមួយណាក៏មិនធ្វើដែល តែក្រោយមកទៅជាមួយផ្សេងទៅវិញ ។ ឥឡូវមកធ្វើមកខ្ញុំស្វាគមន៍ត្រៀមធ្វើសមយុទ្ធជាមួយគ្រប់ប្រទេសទាំងអស់ដែលចង់ធ្វើ ប៉ុន្ដែចេញលុយខ្លួនឯង» ។
ក្នុងឱកាសនោះដែរ សម្ដេចផ្ដាំផ្ញើថា ឈប់ផ្សាយថា កម្ពុជាទាត់ចោលជំនួយអាមេរិកលើបញ្ហាវិស័យយោធា ឬក៏ឈប់សហប្រតិបត្តិការសមយុទ្ធកុំនិយាយបន្ដទៀត ។ សម្ដេចថា កម្ពុជាត្រៀមជានិច្ចសម្រាប់សហការជាមួយបណ្ដាប្រទេសនានា ៕