ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានកំពុងបន្តប្រេីប្រាស់ម៉ាស៊ីនបូមទឹក ដេីម្បីបូមនាំទឹកចូលស្ទឹងមង្គលបូរី


នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តប្រេីប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង បន្តបូមនាំទឹកពីស្ទឹងសិរីសោភ័ណ ០២គ្រឿង និងបូមចម្លងបន្ត ០២គ្រឿង ដេីម្បីបូមនាំទឹកចូលស្ទឹងមង្គលបូរី ។ ក្រោយពីបានបូមនាំទឹកពេលនេះស្ទឹងមង្គលបូរី មានទឹកវិញហេីយអាចបន្តប្រេីប្រាស់បានរយៈពេល ០២ខែកន្លះបន្តទៀត ។ នៅពេលនេះប្រជាពលរដ្ឋអាចមានទឹកស្អាតប្រេីប្រាស់ប្រចាំថ្ងៃជាធម្មតា ៕