សាខាសមាគមនារី ខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងនាំអំណោយជូន ចំនួន២គ្រួសារ នៅភូមិ តេជោសែនជ័យ


(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាសមាគមនារី ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តយសសាខាសមាគមនារី ខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ចំនួន០២គ្រួសារ ដែលស្ថិតនៅភូមិ តេជោសែនជ័យ ឃុំពង្រ ស្រុកចុងកាល់។

ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់ឆាប់ៗខាងមុខនេះ លោកជំទាវហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តយសសាខាសមាគមនារី ខេត្តឧត្តរមានជ័យ បានផ្តល់អំណោយនូវសម្ភារៈឧបភោគ បរិភោគ ដោយក្នុង១គ្រួសារ ទទួលបានទឹកក្រូចដបធំ1ឡូ ,នំធុងធំ 1ធុង ,ក្រមា2 សាប៊ូលុច 4ដុំ ថវិកា 10ម៉ឹន និង20ម៉ឹនសម្រាប់ភ្ជួរដី។