បន្តយកចិត្តទុកដាក់សាងសង់ ជួសជុលថែទាំលើកំណាត់ផ្លូវនានា ក្នុងខេត្តត្បូងឃ្មុំ


កំណាត់ផ្លូវថ្នល់ចំនួន០៤ខ្សែក្នុងខេត្តត្បូងឃ្មុំរួមមាន ផ្លូវលេខ០៧ លេខ០៨ លេខ៣៧០A និងលេខ៣៧០B ត្រូវបានយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលអនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។