ពិធីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


រសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២០ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រវាងឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីដែលត្រូវបានទទួលការសម្រួលភារកិច្ចថ្មី និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដែលទើបតែងតាំងថ្មី ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍…៕