ឯកឧត្តម សៅ សុភាព ប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារក្រីក្រនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ


(កំពង់ធំ)៖ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង បានអញ្ជើញប្រគល់ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ប្រូស៊ីម៉ងតិ៍ ជូនគ្រួសារទីទាល់ក្រជាស្ត្រីមេម៉ាយ ឈ្មោះ ហម សែម ស្ថិតនៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ផ្ទះដែលឯកឧត្តមបានប្រគល់ជូននាពេលនេះមានទំហំ ៥.២ម×៦ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងគ្រួសារបរិស្ថានខេត្តកំពង់ធំ។ នៅក្នុងពិធីនេះក៏បានប្រគល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ២បេ ឆ្នាំងបាយ២ ស្លាបព្រា ១ឡូតិ៍ វែក២ កន្ទេល១ មុង១ ភួយ១ ទឹកស៊ីអ៊ីវ ១យួរ មី ២កេះ ប្រេងឆា ១ដប ទឹកត្រី ១យួរ ត្រីខ ២យួរ ចាន១ឡូតិ៍ ព្រមទាំងថវិកាចំនួន១៣០$ ថែមទៀតជាការដោះបន្ទុកជីវភាពគាត់បានមួកម្រិត.។

លើសពីនេះ ឯកឧត្តមសៅ សុភាព បានសំណូមពរដល់ម្ចាស់ផ្ទះថ្មី ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ និងថែរក្សាខ្លួនអោយផុតពីការរីករាលដាលនៃមេរោគកូវិដ១៩ covid-19 ដែលកំពុងរីករាលដាលពុំទាន់ថមថយនៅឡើយ។