អភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយយោធិន នៃកងឯកភាព សម្ព័ន្ធមេត្រីភាព នៅតំបន់ប្រតិបត្តិការសឹករងកោះកុង


ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយយោធិន នៃកងឯកភាព សម្ព័ន្ធមេត្រីភាព នៅតំបន់ប្រតិបត្តិការសឹករងកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែល នឹង ឈាន ចូលនាពេលខាងមុខ នៅទីបញ្ជាការផ្នែកសឹករងមណ្ឌលសីមា។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងជិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកជំទាវបានឆ្លៀតឱកាសដ៍មមារញឹកចុះសួរសុខទុក្ខកងកម្លាំងដល់កន្លែងឈរជើងតែម្តង។ សូមជម្រាបផងដែរថា ថ្នាក់ដឹកនាំខេត្តតែងតែចុះសួរសុខទុក្ខដល់កងកម្លាំងយើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំខេត្ត លោកជំទាវអភិបាលខេត្ត បានចុះសួសុខទុក្ខ និងនាំយកនូវថវិកា ឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនដល់ផ្នែកសឹករងមណ្ឌលសីមា ខេត្តកោះកុង ជាច្រើនច្រើនផងដែរ។