លោក វង្ស ចំរើន ទីប្រឹក្សាប្រធាន គ.ជ.ប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០ម៉ឺនរៀលក្នុង១ខែ រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩


លោក វង្ស ចំរើន ទីប្រឹក្សាប្រធាន គ.ជ.ប និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុង១ខែ សម្រាប់រយៈពេល ៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕