ឯកឧត្តម ហែម ខន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ចំនួន៩ឃុំ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ចំនួន៩ឃុំ (ឃុំព្នាយ,ឃុំត្រពាំងគង,ឃុំវល្លិសរ,ឃុំតាំងក្រូច,ឃុំខ្ទំក្រាំង ឃុំកាហែង,ឃុំសំបូរ,ឃុំសំរោងទង ឃុំទំព័រមាស) និងលោកនាយកអនុវិទ្យាល័យត្រពាំងឈូក ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ ១៩ (COVID-19) ព្រមទាំងចែកម៉ាស សាប៊ូ ក្រម៉ា ដល់មេឃុំទាំង៩ឃុំ ដោយក្នុងម្នាក់ៗទទួលបាន ម៉ាស់០១ប្រអប់, សាប៊ូលាងដៃ១២ដុំ, ក្រម៉ា០១, នំប៉ាវ០១ និងថវិកាចំនួន៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ស្ថិតនៅឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម ខន បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៦ដប ប្រេងឆា៣ដប អំបិល១គីឡូ នំប៉ាវ១ ក្រម៉ា០១ ថវិកា៤ម៉ឺនរៀល ដោយឡែកមន្រ្តីឃុំព្នាយ ចំនួន១០នាក់ ដោយម្នាក់ៗទទួលបាន ក្រម៉ា០១ និងថវិកា២ម៉ឺនរៀល ។