ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា សរុបចំនួន ១៤០គ្រួសារ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល


នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា សរុបចំនួន ១៤០គ្រួសារ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏នាំយកអំណោយសរុបរួមមាន អង្ករចំនួន ១៤០បាវ ម្សៅសាប៊ូ ១៤០កញ្ចប់ ត្រីខកំប៉ុង ១៤០យួរ ក្រម៉ា ១៤០ និងមីម៉ាម៉ា ១៤០កេស ចែកផ្តល់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករ ១បាវ ម្សៅសាប៊ូ ១កញ្ចាប់ ត្រីខកំប៉ុង ១យួរ ក្រម៉ា ១ និងមីម៉ាម៉ា ១កេស។