ក្រសួងអប់រំ ​នឹងដាក់​បញ្ចូល​មេរៀន​បរិស្ថាន​ចាប់ពី​ម​ត្តេ​យ្យ​ដល់​ឧ​ត្ត​មសិ​ក្សា​


say_sam_al_hang_chuon_naron

     ក្រសួង​អប់រំ យុវជន​និង​កីឡា គ្រោង​នឹងដាក់​បញ្ចូល​មេរៀន​អំពី​បរិស្ថាន​ក្នុង​កម្មវិធីសិក្សា​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​កម្រិត​ឧ​ត្ត​ម​នាពេលខាងមុខ ដើម្បី​ធានា​និរន្តរភាព និង​កិច្ច​គាំពារ​បរិស្ថាន​ ក្នុង​ពិធី​ចុះហត្ថលេខា​បង្កើត​ក្រុមការងារ​រួម​រវាង​ក្រសួង​អប់រំ និង​ក្រសួងបរិស្ថាន។

     នៅ​ថ្ងៃទី​១៩​ខែមករា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បិ​ស្ថាន មានប្រសាសន៍ថា ការដាក់បញ្ចូល​បញ្ហា​បរិស្ថាន​នៅក្នុង​កម្មវិធីសិក្សា នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​និង​ការចូលរួម​គាំពារ​បរិស្ថាន​សម្រាប់​ប​ច្ចុ​ប្បន្ន និង​អនាគត​។ ឯកឧត្តម​ក៏​បន្ថែម​ថា គម្រោង​នេះ​ នឹង​ឆ្លើយ​តប​លើ​បញ្ហា​បរិស្ថាន ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ រួម​មាន​ សំណល់​រឹង​រាវ វិទ្យុ​សកម្ម​ក្នុង​បរិយាកាស ការ​បំពុល​ខ្យល់ ដែល​គំរាម​កំហែង​ចំពោះ​សុខភាព​មនុស្ស សត្វ និង​ធម្មជាតិ​ជា​ដើម​។​

     ​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន  ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ​ការ​ដាក់​បញ្ចូល​គម្រោង​នេះ គឺ ក្រសួង​អប់រំ​បាន​សាក​ល្បង​ដាក់​បញ្ចូល​កម្ម​វិធី​សិក្សា​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​វិធី​បន្សាំ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​រួច​មក​។ ប៉ុន្តែ​វា​ជា​ការ​សាក​ល្បង​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ ​៕