លោកចាប សោភ័ណ្ឌប្រធាន រដ្ឋបាលរោងចក្រខ្វលីធីត្សេកស្ទីលបានបេីកកិច្ចប្រជុំស្ដីអំពីសេចក្ដីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអំពីវិធីទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩!


ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្ដីប្រកាសណែនាំរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលនាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះលោកចាប សោភ័ណ្ឌប្រធាន រដ្ឋបាលប្រចាំក្រុមហ៊ុនរោងចក្រខ្វលីធីត្សេកស្ទីល(Quality Textiles co.,LTD)បានអញ្ជើញបេីកកិច្ចប្រជុំការងារបន្ទាន់មួយជាមួយតំណាងកម្មករនិយោជិត សហជីប ប្រធានផ្នែកប្រចាំក្រុមហ៊ុនរោងចក្រខ្វលីធីត្សេកស្ទីល(Quality Textiles co.,LTD)ក្រេីនរម្លឹកនឹងជួយផ្សព្វផ្សាយដល់កម្មករនយោជិតទាំងអស់តាមសេចក្ដីប្រកាសណែនាំឬសេចក្ដីជួនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋបាល បានណែនាំដល់តំណាងកម្មករនិយោជិត សហជីប ប្រធានផ្នែកប្រចាំក្រុមហ៊ុនរោងចក្រខ្វលីធីត្សេកស្ទីល(Quality Textiles co.,LTD)នៅតាមក្រុមឬផ្នែកនីមួយៗត្រូវពន្យល់ណែនាំកម្មករនិយោជិតទាំងអស់អោយយល់ដឹងអំពីគោលការណ៍សេចក្ដីប្រកាសណែនាំរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៍ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកប្រធានរដ្ឋបាលបានបន្ដថាកម្មករនិយោជិតទាំងអស់ត្រូវបង្កេីនការប្រុងប្រយត្ន័ ត្រូវចេះថែរក្សាអនាម័យសុខភាពរបស់ខ្លួនឲ្យបានគ្រប់ពេលវេលា ដោយលាងដៃនឹងសាប៊ូ​ ទឹកអាកុលជាប្រចាំ ពាក់ម៉ាសអោយបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ចាក់ផងដែថាលោក ចាប សោភ័ណ្ឌ ប្រធានរដ្ឋបាលរោងចក្រ ខ្វលីធី ត្សេកស្ទីល(Quality Textiles co.,LTD)លោកតែងតែខិតខំប្រឹងប្រែងយកទុកដាក់អំពីសុខភាពរបស់បងប្អូនកម្មករ ក និយោជិតដែលបំរើការងារនៅក្នុងរោងចក្រ ខ្វលីធី ត្សេកស្ទីល(Quality Textiles co.,LTD)ទាំងអស់ លោកតែងតែបេីកកិច្ចប្រជុំរាល់ពេលមានសេចក្ដីប្រកាសឬសេចក្ដីជួនដំណឹងរបស់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យប្រធានផ្នែក តំណាងកម្មករនយោជិត សហជិប ជួយផ្សពផ្សាយដំណឹងដល់បងប្អូនកម្មករ និយោជិតទាំងអស់ដែលបំរើការងារនៅក្នុងរោងចក្របានដឹង៕