លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល


(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលមហាសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមក្រាបថ្វាយព្រះពរ បង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា “ទូលបង្គុះយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមលំឱនកាយ លើកអញ្ជលីប្រណមបួងសូងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា សម្តេចព្រះមហាក្សត្រីយានី សូមព្រះអង្គទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្រ្ត និងប្រជាជាតិជាយូរអង្វែងតរៀងទៅ។

នៅក្នុងខ្លឹមសារលិខិតបានបន្តទៀតថា “ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះប្រកបដោយសុភនិច្ឆ័យទូលំទូលាយរបស់ព្រះអង្គ
ដោយកតញ្ញូតាធម៌ និងភក្តីភាពស្មោះស្ម័គ្រ”។