លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តដាក់ចេញផែនការត្រៀមលក្ខណ:ជួយដល់ប្រជាពលរដ្ឋខ្វះខាត សម្រួលការលំបាកតាមសហគន៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩


នៅព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ លោកជំទាវបាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក សមាជិកាគណ:កម្មាធិការសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំង៨ ដើម្បីពិភាក្សាដាក់ចេញផែនការត្រៀមលក្ខណ:ជួយដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល បើទោះបីនៅខេត្តប៉ៃលិនពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក៏ដោយ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោកជំទាវបណ្ឌិតប្រធាន បានប្រគល់ សម្ភារ:មានទឹកអាល់កុល ស្ទីកឃ័រ បែនន័រ ម៉ាស់ និងថវិកា មួយចំនួនធំ ជូនដល់ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង២ និង ស.ស.យ.ក.មូលដ្ឋានឃុំ សង្កាត់ទាំង៨ សម្រាប់បន្តចុះអប់រំ ផ្សព្វផ្សាយ រួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មូលដ្ឋាន ខេត្តប៉ៃលិន។