ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ២៣រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ សរុបថវិកាជាង ៣៨ លានរៀល


(ភ្នំពេញ)៖ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបចំនួន ២៣រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ដែលសរុបជាថវិកាចំនួន ៣៨.០៤០.០០០ រៀល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ខាងក្រោមនេះជាបញ្ជីឈ្មោះ ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលចូលរួមបរិច្ចាគថវិកា៖