សម្តេចពញាចក្រី ហេង សំរិន ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងឆាប់ៗនេះ។

សម្តេចពញាចក្រី ហេង សំរិន បានថ្លែងក្នុងសារលិខិតជូនពរនោះថា៖ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាពេលខាងមុខ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរ បវរសួស្តី សេរីមង្គល ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាព ល្អបរិបូរណ៌ និងភាពសម្បូររុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ»

ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានរដ្ឋសភា៖