សាខាសមាគមនារី ខណ្ឌឫស្សីកែវ ដឹកនាំនារីខណ្ឌ សង្កាត់ យុវជន ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ប្រធានផ្សារឆេកូ គីឡូម៉ែត្រលេខ ៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦


 

(ភ្នំពេញ)៖យោងតាមការយកចិត្តទុកដាក់របស់ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ  នាថ្ងៃ ពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោកជំទាវ អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ រួមដំណើរជាមួយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំនារីខណ្ឌ សង្កាត់ យុវជន ចូលរួមរំលែកទុក្ខក្រុមគ្រួសារ

លោក អ៊ុង ផូ ប្រធានផ្សារឆេកូ គីឡូម៉ែត្រលេខ ៦ និងជាប្រធានសាខាផ្សារ ហើយជាសមាជិកក្រុមការងារចុះសង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១:៥០នាទី ទៀបភ្លឺ ដោយរោគាពាធ ។

នាឱកាសនោះ លោកជំទាវបានចូលរួមបុណ្យនូវ អង្ករ៥០គីឡូ, បច្ច័យចំនួន ៤០០,០០០រៀល ជាបច្ច័យរបស់ ឯកឧត្តម ជា ពិសី ។