(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកជំទាវ អាន ផល្លា ជាប្រធាន រួមដំណើរជាមួយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ អញ្ជើញចូលរួមជាកិត្តិយសដោយ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានការងារចុះជួយខណ្ឌប្ញស្សីកែវ អញ្ជើញទៅសួរសុខទុក្ខ ឯកឩត្តម ហ៊ឺម ឆែម អតីតរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅគេហដ្ឋានរបស់ឯកឩត្តមផ្ទាល់ ។
ក្នុងឱកាសនោះ លោកជំទាវ សូមជូនពរឯកឧត្តម ទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ទទួលបាននូវសុខភាពល្អបរិ បូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។