(សៀមរាប)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម សួស សុខចាន់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក តំណាង ស ស យ ក និងអាជ្ញាធរឃុំ បាននាំយកអំណោយជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងភូមិចំនួន ៣ រួមមាន ភូមិប្រីយ៍ ភូមិកកោះជ្រុំ និងភូមិបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី។
ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។ ក្នុងឱកាសនោះផងដែរ លោក អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងចត្តឡីស័កក្នុងស្រុកបន្ទាយស្រី និងសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារមានចំនួន ៣នាក់ ប្តីប្រពន្ធ និងកូន ត្រូវបានដាក់អោយនៅដោយឡែកនៅចត្តឡីស័កចំនួន ១៤ថ្ងៃ ដែលទេីបត្រឡប់មកពីប្រទេសថៃ៕
អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ ម៉ាស់ សាប៊ូលាងដៃ ១២ដុំ និងថវិកា ១០មុឺនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ៕