កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកបរិបូណ៌ បានប្រគល់ថវិកាចំនួន ១.១០០ ០០០ រៀល ជូនលោក ឡឹក គឹមឡាយ ប្រធានបក្សឃុំពន្លៃ សម្រាប់ចូលរួមសាងសង់ផ្ទះផ្ទាល់ដីទំហំ៤×៦ម ជូនលោកយាយក្រីក្រឈ្មោះ ណៃ សៅ ស្លាប់មួយចំហៀងខ្លួនអាយុ៧៥ឆ្នាំ មានចៅម្នាក់មានបញ្ហាខាងសតិ ហេីយមានកូនចំណាក
ស្រុកមិនឃើញវិលមកផ្ទះវិញ បច្ចុប្បន្នបានអ្នកជិតខាងជួយមើលការខុសត្រូវនិងឧបត្ថម្ភបាយទឹកជូនប្រចាំថ្ងៃ។
ឯកឧត្ដម អម សុភា បានបញ្ជាក់អោយដឹងថាៈ ថវិកាដែលបានជួយឧបត្ថម្ភនៅពេលនេះជាថវិការបសមឯកឧត្តមផ្ទាល់និងមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក, មន្ទីរកសិកម្ម និង ពន្ធនាគារខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានឧបត្ថម្ភថវិកាចំនួន ២០០ ០០០ រៀល និងម៉ាស់មួយចំនួន ជូនដល់ស្នាក់ការបក្សស្រុកផងដែរ។