ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ចាត់តំណាងនាំយកទឹកអាល់កុល ចំនួន ៥កាន ចំណុះ ១៥០លីត្រ និងម៉ាស ៣០០ម៉ាស ផ្តល់ជូន ដល់គណះបញ្ជាការឯភាពស្រុកសន្ទុក


(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហៀ ហុីន ទីប្រឹក្សារសម្ដេចប្រធានព្រឹទ្ធសភា  បានចាត់អោយតំណាងលោក ងិន ឈុំ នាំយកនូវអំណោយទឹកអាល់កុល ចំនួន ៥កាន ចំណុះ ១៥០លីត្រ និងម៉ាស ៣០០ម៉ាស ទៅផ្តល់ជូន ដល់គណះបញ្ជាការឯភាពស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា។

លោក ងិន ឈុំ បានប្រសាសន៍ថា សព្វថ្ងៃនេះពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ បាននិងកំពុងជួបប្រទះជម្ងឺ Covid-19 ។ លោកបន្តថា, អំណោយនេះ មានបរិមាណតិចតួច តែនេះជាទឹកចិត្តរបស់ ឯកឧត្តម ហៀ ហ៊ីន ដើម្បីចូលរួមជួយក្នុងការ ប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺរលាកផ្លូវដង្ហើម ដោយវីរ៉ុស កូវីដ១៩ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជាមួយអាជ្ញាធរដែនដី ស្រុកសន្ទុក ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺនេះ។

ក្នុងឪកាសនោះ គណៈបញ្ជាការឯកភាព អាជ្ញាធរដែនដី ស្រុកសន្ទុក បានថ្លែងអំណរ អរគុណចំពោះឯកឧត្តម ហៀ ហ៊ីន ដែលបានបរិច្ចាគអំណោយអាល់កុលមកដល់គណៈបញ្ជាការឯកភាព ស្រុកសន្ទុក នាពេលនេះ ស្របចំពេលដែលកម្ពុជាជួបប្រទះនូវនូវមេរោគដ៏កំនាចនេះ ក្នុងការបង្ការ ការពារ ដោយការលាងសំអាតដៃ ៕