(ពោធិ៍សែនជ័យ)៖ ដោយបានការឧបត្ថម្ភពីក្រុមហ៊ុនលក់រថយន្ត Porche នៅព្រឹកថ្ងៃពុធ ៨ រោជ ខែ ចែត្រ ឆ្នាំជូត ទោស័ក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ លោកស្រីចៅសង្កាត់កាកាប ១ និងក្រុមការងាររបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនលក់រថយន្ត Porche លោកស្រីចៅសង្កាត់កាកាប១ បាននាំយកអំណោយទៅចែកជូនដល់លំនៅដ្នានប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាព ស្ថិតនៅភូមិប៉ប្រកត្បូង ៥ គ្រួសារ , ភូមិត្រពាំងល្វាមួយ , ១គ្រួសារ , ភូមិត្រពាំងល្វាពីរ , ២ គ្រួសារ សរុបចំនួន ៨ គ្រួសារ ។