គណ:កម្មការខេត្តប្រឆាំងនឹងជំងឺកូវីត-១៩ ខេត្តក្រចេះ បានយកពលករចំនួន៨នាក់ ដែលទើបវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ


 

(ក្រចេះ)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នៅវេលាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោកស្រី ខាំ សុភាព បានដឹកនាំក្រុមការងារទេសសន្តរប្រវេសន៍ និងក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ចុះសាកសួរសុខទុក្ខដល់បងប្អូនពលករចំនួន៨នាក់ ដែលទើបវិលត្រលប់ពីធ្វើការនៅប្រទេសថៃ។

គណ:កម្មការខេត្តប្រឆាំងនឹងជំងឺកូវីត-១៩ ខេត្តក្រចេះ បានដាក់នៅដោយឡែក អោយស្នាក់នៅជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះដោយបានឧបត្តម្ភនូវថវិកា មួយចំនួន។