ព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«ការគ្រប់គ្រង​ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»


ឯកឧត្តម ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំវិសមញ្ញព្រឹទ្ឌសភា នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន» ដោយមាន សមាជិក​សមាជិកា ព្រឹទ្ធសភាចូលរួមប្រជុំចំនួន៥៤រូប និងមានតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្តីព្រាងច្បាប់នេះ គឺឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០នេះ នៅវិមានព្រឹទ្ធសភា។