ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បំភ្លឺជូនការិយាល័យឧត្តមស្នងការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អំពីសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន”


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើការច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។