បន្ទាយមានជ័យ៖ អភិបាលខេត្តបានផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់កូវីដ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតកាលពីកន្លងទៅថ្មីៗនេះនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖នៅពេលដែលវីរុសកូវីដ១៩ បានរាតត្បាតតាមបណ្តាប្រទេសកដោយឡែកកម្ពុជាបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល និងរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវបានហាមឃាត់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមិនអោយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
ឯកឧត្តមបានបញ្ជាក់ថា៖ជាការបង្ការនិងទប់ស្កាត់ការរីករាលដាលកូវីដ១៩ អាជ្ញាធរគ្រប់មូលដ្ឋានបានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ត្រូវពិនិត្យពីមន្ត្រីជំនាញហើយ ត្រូវនៅដាច់ដោយឡែកពីសាច់ញាតិអោយបានរយៈពេល១៤ថ្ងៃ ហើយបងប្អូនប្រជាពលរដ្ឋត្រូវចេះអនាម័យ និងហូបស្អាត ផឹកស្អាត លាងដៃដោយអាកុល សាប៊ូ និងពាក់ម៉ាស់អោយបានគ្រប់គ្នា។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតនិងជួបការលំបាកជាក់ស្តែងដោយបានការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយកមកចែកជូនប្រជាពលរដ្ឋជាក់ស្តែងនៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណអំណោយដែលមានគ្រឿងបរិភោគសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត៕