ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចុះធ្វើការផ្សព្វផ្សាយពីការថែរក្សាសុខភាព និងនាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦ គ្រួសារ


ខេត្តព្រះវិហារ៖នៅល្ងាចថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២០នេះ ឯកឧត្តម យុង គឹមហ៊ាន សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជន ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារយុវជនគណបក្ស ចុះធ្វើការផ្សព្វផ្សាយពីការថែរក្សាសុខភាព ការធ្វើអនាម័យ និងសម្អាតដៃអោយបានជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ និងបាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦ គ្រួសារ នៅភូមិប៉ាលបាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

សម្ភារៈ ដែលបានផ្តល់ជូនក្នុងក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២០ គីឡូ មី១០កញ្ចប់ ត្រីខ ៥កំប៉ុង ទឹកត្រី ១ ដប សាប៊ូម្សៅ១ កញ្ចប់ ទឹកបរិសុទ្ធ១ យួរ និងថវិកាចំនួន៥០,០០០ រៀល។ ថវិកាទាំងនេះមាន ការចូលរួមពីខ្ញុំបាទ និងលោក ម៉ៅ ទេព ។