ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់តាំងក្រុមការងារយុវជន នាំអំណោយជាសម្ភារៈ និងថវិកា ចុះចែកជូន និងផ្សព្វផ្សាយបង្ការទប់ស្កាត់ និងការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ឃុំទាំង១៥ ក្នុងស្រុកព្រឈរ


(ស្រុកព្រៃឈរ) ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ និងថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅផ្តល់ជូនក្រុមការងារយុវជនគណបក្សស្រុក និងក្រុមការងារយុវជនគណបក្សឃុំទាំង១៥ ដើម្បីបើកយុទ្ធនាការចុះផ្សព្វផ្សាយបង្ការទប់ស្កាត់ និងការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ រយះពេល១ថ្ងៃពេញ នៅគ្រប់ឃុំ១៥ ក្នុងស្រុកព្រៃឈរ ។

អំណោយរួមមាន ៖ ១.អង្ករចំនួន ៤តោន ជូនគ្រួសារក្រីក្រ, ២.ម៉ាស់ចំនួន ២០,០០០ ម៉ាស់ (១ឃុំ/ស្រុកទទួលបាន ១,២៥០ ម៉ាស់), ៣.ទឹកអាល់កុលចំនួន១៦ ធុង(១ឃុំ/ស្រុកទទួលបាន ០១ ធុង),៤. ទឹកអាល់កុលដបតូចចំនួន២៥០ ដប(ស្រុកទទួលបាន២៥ ដប និង១ឃុំបាន១៥ ដប),៥.ប័ណ្ណ (Poster)ចំនួន ៤០០ សន្លឹក(១ឃុំ/ស្រុកទទួលបាន ២៥ សន្លឹក),៦.ថវិកាមួយចំនួនផងដែរ ។