អភិបាលខេត្តបាត់ដំបងនាំសម្ភារៈនាយឧត្តមសេនីយ៍ សុខ ផល ចែកជូនគ្រឹះស្ថានសិក្សាចំនួន៤កន្លែងនៅក្រុងបាត់ដំបង


ខេត្តបាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បាននាំអំណោយជាសម្ភាៈមានម៉ាស ៦ពាន់ , អាល់កុលនិងជែល១,២០០ដប, សាប៊ូម្សៅ៤៨០កញ្ចប់ របស់នាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ យកទៅចែកជូនគ្រិះស្ថានសិក្សាចំនួន៤កន្លែងនៅក្រុងបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអប់រំខេត្ត លោកគ្រូ អ្នកគ្រូចូលរួមផងដែរ។

ឯកឧត្តម ងួន រតនៈ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងរោគCOVID-19 បន្តទៀត ខណៈដែលមេរោគនេះកំពុងរីករាលដាលនៅលើពិភពលោក ដោយឡែកនៅប្រទេសខ្មែរក៏មាន ការឆ្លងរោគនេះពីក្រៅនាំចូលប្រទេសយើងផងដែរ ដោយឡែកនៅខេត្តបាត់ដំបងមានផ្ទុកមេរោគនេះចំនួន៨នាក់បានមកសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ហើយបានជាសះស្បើយចំនួន៧នាក់ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ចំណែកអ្នកជំងឺម្នាក់ទៀតក៏បានជាសះស្បើយនឹងត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅវិញដ៏ខ្លីនេះផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទោះជានៅខេត្តបាត់ដំបងយើងមានអ្នកជំងឺតិច ហើយបានសះស្បើយអស់ហើយក៏ដោយ យើងមិនត្រូវធ្វេសប្រហែសដែរ គឺត្រូវការទប់ស្កាត់ ការពាររក្សាអនាម័យជានិច្ច ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃបានផ្តល់អំណោយជាសម្ភារៈមានម៉ាស៦ពាន់ , អាល់កុលនិងជែលលាងដៃ១,២០០ដប, និងសាប៊ូម្សៅ៤៨០កញ្ចប់យកទៅចែកជូនគ្រិះស្ថានសិក្សាចំនួន៤កន្លែងក្នុងមាន ៖ សាលវិទ្យាល័យបាត់ដំបង, វិទ្យាស្ថានភូមិភាគបច្ចេកទេសតេជោសែនបាត់ដំបង, វិទ្យាស្ថានបច្ចេកទេសបាត់ដំបង និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដើម្បីប្រើប្រាស់សម្អាតអនាម័យប្រចាំថ្ងៃមិនឲ្យឆ្លងរោគបន្តទៀតផងដែរ៕