ក្រុមហ៊ុន Zhenghaina Industry ផ្តល់សម្ភារៈប្រយុទ្ធនឹងកូវីដ-១៩ជូនក្រសួងបរិស្ថាន


នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានទទួលអំណោយសម្ភារៈ ដើម្បីប្រើប្រាស់សម្រាប់បង្ការ ទប់ស្កាត់និងប្រឆាំងជម្ងឺកូវីដ១៩ ពីក្រុមហ៊ុន Zhenghaina Industry Co., Ltd តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ម ដារ៉េត។ ឯកឧត្តម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ផែនការ ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមហ៊ុន បានប្រគល់សម្ភារៈសម្រាប់ការប្រយុទ្ធប្រឆាំងការរាត្បាតនៃជំងឺកូវិដ១៩រួមមានម៉ាស៊ីនបាញ់ថ្នាំចំនួន ១០គ្រឿង ថ្នាំទឹកសម្លាប់មេរោគ ១០ តោន និងសាប៊ួលាងដៃចំនួន ១០០០០ដុំផងដែរ។