នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតអបអរសាទរសម្តេច គង់ សំអុល ដែលរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមផ្លូវ២០០៤ ជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតអបអរសាទរ ចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។

លិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាសក្ខីភាពមួយបង្ហាញ ឱ្យឃើញអំពីការខិតខំប្រឹងប្រែង បំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលមហាវិថីនេះ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៤៤៥០ម៉ែត្រ និងមានទទឹងប្រវែង ២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕