ក្រសួងសាធារណការ កំណត់ប្រភេទលេខសម្គាល់យានជំនិះ ជាសម្បត្ដិរដ្ឋតាមក្រសួង-ស្ថាប័ន


(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាស ស្ដីពីការកំណត់ប្រភេទលេខសម្គាល់យានជំនិះ ជាសម្បត្ដិរដ្ឋរបស់ក្រសួង-ស្ថាប័ន។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងគ្រប់គ្រងយានជំនិះ ជាសម្បត្ដិរដ្ឋរបស់ក្រសួង ស្ថាប័ន ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានជំនិះរបស់ក្រសួង ស្ថាប័ន។

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងសាធារណការ ដែលមានខ្លឹមសារទាំងស្រុង៖