លោក ណែម ហាក់ ជំទប់ទី១ និងលោក ស៊ិន សារ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំគុស នាំយកអំណោយសប្បុរសជនជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត១គ្រួសារ


តាកែវ៖ ដោយមើលឃើញពីទុក្ខលំបាក ក្នុងជីវភាពរស់នៅមានសភាពក្រលំបាក ខ្វះព្រឹកខ្វះល្ងាច ក្នុងនាំអាជ្ញាធរមូលដ្ឋាន លេាក ណែម ហាក់ ជំទប់ទី១ និងលោក ស៊ិន សារ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំគុស នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ ទៅជូនដល់គ្រួសារក្រីក្រខ្វះខាតចំនួន១គ្រួសារ នៅភូមិចំការអង្គខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
អំណោយទាំងនោះរួមមាន ៖ មី,ត្រីខ,ទឹកត្រី,ប្រេងឆា,ទឹកដោះគោឆៅ,សាប៊ូ,មសួរ,អំបិល,ស្ករស និងថវិកា ១០មុឺនរៀល។ ហេីយអំណោយទាំងអស់នេះ បានមកពីការឧបត្ថម្ភពីសំណាក់សប្បុរសជន។

ក្នុងឱកាសនោះដែរ លោកក៏បានណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួម និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-19 នឹងអនុវត្តន៍វិធានការ ការពារជម្ងឺកូវីដ-19 ដោយលាងដៃនឹងសាប៊ួ អាកុល ឬជែល អោយបានញឹកញាប់ នឹងជៀសនៃការជួបជុំគ្នាច្រើន៕