លោក អម សុភា ដាក់ចេញទិសដៅការងារ៣ចំណុចសំខាន់ៗ ផ្តោតទៅលើការបង្ការ និងបន្តផ្សព្វផ្សាយអប់រំចំពោះជំងឺកូវីដ-១៩


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក អម សុភា អភិបាលរងខេត្តខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការបង្ការ និងបន្តផ្សព្វផ្សាយអប់រំចំពោះជំងឺកូវីដ-១៩ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផងដែរ។

ខ្លឹមសារសំខាន់ៗដែលលោកអភិបាលរងខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំនោះរួមមាន៖

១. ការស្រង់បញ្ជីគ្រួសារ និងប្រជាពលរដ្ឋ និងពលករ ដែលងាយរងគ្រោះបំផុតដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ ។

២. ពង្រឹងការងារបូកសរុបរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង/ស្រុក។
៣. ផ្សព្វផ្សាយអនុក្រឹត្យ សារាចរណែនាំ សារលិខិត របស់រាជរដ្ឋាភិបាល សេចក្ដីជូនដំណឹង និងលិខិតថ្មីៗរបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងបញ្ហាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗក្នុងកាលៈទេសៈការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងត្រូវបន្តផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំនេះឱ្យបានទូលំទូលាយដល់មូលដ្ឋានរបស់ខ្លួន៕