ខេត្តស្ទឹងត្រែង​៖​ បើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង​ និង ភូមិសាម ឃួយ ស្រុកសេសាន


ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋ ស្តីពីការកំណត់ដីចំណីផ្លូវ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងការដោះស្រាយវិវាទដីធ្លី ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និង ភូមិសាមឃួយ ស្រុកសេសាន។
កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធចូលរួម ដែលរៀបចំឡើងដោយមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ក្នុងកិច្ចប្រជុំនោះ បានពិនិត្យលើកយកនូវការកំណត់ព្រំប្រទល់ រដ្ឋបាល ចំណីផ្លូវ ព្រែក អូរ និងច្រក់ផ្លូវ កំណត់ទំហំផ្លូវបើកថ្មី តាមប្លង់គោល និតិវិធីនៃការ ចុះបញ្ជីជាប្រព័ន្ធ លទ្ធផលវាស់វែងក្បាលដី គូស និងបញ្ជូលទិន្នន័យ និងករណី វិវាទដីធ្លី ដែលមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្តដំណោះស្រាយ ដើម្បីធ្វើការចុះបញ្ជីឱ្យរួចរាល់ ដែលមានលក្ខណៈជាប្រព័ន្ធ។