វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយព្រៃចំការជំហានទី១


វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយព្រៃចំការជំហានទី១ ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ប្រវែងប្រឡាយសរុប ១៣គម ដែលយកទឹកពីប្រឡាយមេវ៉ៃកូ ឆ្ពោះទៅកាន់ឃុំស្ពឺ ខ និងឃុំស្តៅកោង ស្រុកបាភ្នំ ។ ក្នុងជំហានទី១នេះ ស្តារប្រឡាយប្រវែង ៦៥០០ម មាត់លើ ១៨ម បាតក្រោម ៨ ម ជំរៅ៣ម៉ែត្រ ចាក់ខ្សាច់ភ្នំលើភ្លឺម្ខាង និងដាំស្មៅតាមជើងទេរសងខាង ។ មានលូដោះចំនួន ០៨កន្លែង សំណង់លូចែកទឹកចំនួន ០៦កន្លែង សំណង់ឆ្លងកាត់ ០១កន្លែង សំណង់ស្ទាក់ទឹកមានទ្វារទឹក០៤ចំនួន ០៣កន្លែង ។ គម្រោងនេះស្រោចស្រពស្រូវសរុបចំនួន ១១០០ហិកតា ក្នុងនោះស្រូវប្រាំងចំនួន ២៥០ហិកតា បច្ចុប្បន្នការសាងសង់សម្រេចបាន ៤០% ៕