នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់ ចំនួន ១៨គ្រសារ មានមនុស្សសរុបចំនួន ៦៥នាក់ ស្ថិតនៅក្នុងក្រុងកែបចំនួន ០៥គ្រួសារ និងស្រុកដំណាក់ចង្អើរចំនួន ១៣គ្រួសារ។
សូមបញ្ជាក់ផងដែរកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ ទូទាំងខេត្តកែប រងនៅផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ដែលធ្វេីអោយរងគ្រោះដល់ប្រជាពលរដ្ឋចំនួន១៨គ្រួសារ និងរន្ទះបាញ់គោងាប់ ០២ក្បាល។
ឯកឧត្តមប្រធានក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥ គក្រ មី១កេះ,ទឹកស៊ីអ៊ីវ សម្ភារផ្ទះបាយ១ឈុត និងថវិកា ៥មឺនរៀល សម្រាប់អ្នករងគ្រោះស្រាល(ចំនួន០៧គ្រួសារ) ថវិកា ១០មឺនរៀលរងគ្រោះមធ្យម(៩គ្រួសារ) និង២០មឺនរៀល គ្រួសាររងគ្រោះធ្ងន់(០២គ្រួសារ)។
បន្ទាប់មកឯកឧត្តម បានបន្តចូលសួរសុខទុក្ខប្រជាពលរដ្ឋ ជាជនជរាពិការដៃ០១នាក់ផងដែរ ។
ឯកឧត្តម ក៏បានធ្វើការណែនាំ អប់រំផ្សព្វផ្សាយ អំពីវិធីការពារ អនាម័យ លាងសម្អាតដៃដោយសាប៊ូ ,ទឹកអាល់កុល ដើម្បីប្រឆាំង ការឆ្លង Covid.19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ។