នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានដឹកនាំសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចំនួន៥៨នាក់ ស្រី ១៧នាក់ ដោយថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺឆ្លងCOVID19 តាមរយៈការផ្សព្វផ្សាយ និងការអនុវត្តន៍នូវវិធានការដាក់ដោយឡែកចំពោះចំណាកស្រុកមកពីក្រៅប្រទេស រួមមានប្រទេសថៃ ចិន កូរ៉េ និងម៉ាឡេស៊ី សរុប៤៧៨នាក់ ស្រី១៨០នាក់។ ជាមួយគ្នានេះ ឯកឧត្តម ជាម ប៉េអា និងលោក អុឹង សែម នាយកក្រុមហ៊ុនសាយវេកម្ពុជា បានផ្តល់នូវ ម៉ាស ៥,០០០បន្ទះ និងអង្ករ១តោន ព្រមទាំងសម្ភារមួយចំនួនទៀតផងដែរ។
ឯកឧត្តម ជាម ប៉េអា បានដឹកនាំសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
