ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដើម្បីរៀបចំខ្លឹមសារមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា


នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដើម្បីរៀបចំខ្លឹមសារមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម ឌុយ ផេង បេសកជនទីប្រឹក្សាបច្ចេកទេសនៃខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។