គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើក កិច្ចប្រជុំ ស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ ខូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍


ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើក
កិច្ចប្រជុំ ស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ ខូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវឧត្តមសេនីយ៍ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន នាយដ្ឋាន នៃអគ្គលេខាធិការដ្ឋាន លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អស់លោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះធ្វើឡើងក្នុង គោលបំណងធ្វើការស្វែងរកពីការចូលរួមដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងសង្គមស៊ីវិលឆ្លើយនេះដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ លើជនទេសន្តរប្រវេសន៍ និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពតាមសហគមន៍ របស់អង្គការដៃគូ និងជាមេរៀនទទួលបាន សម្រេចលើគោលការណ៍សកម្មភាពរួមគ្នា ដែលជនទេសន្តរប្រវេសន៍វិលត្រឡប់ ហើយប្រឈមនឹងការខ្វះខាតដើម្បីលើកកម្ពស់សុខភាព និងកិច្ចការពារ លើកកម្ពស់សុខភាពស្បៀង និងជីវភាពរស់នៅប្រកបដោយសុខដុមរមនីយភាពក្នុងសហគមន៍ ។