ក្រុមការងារយុវជន CPP នៃក្រសួងធនធានទឹក ជួបសំណេះសំណាលជាមួយបងប្អូន កម្មករ-កម្មការិនី អំពីវិធានការការពារជំងឺឆ្លង covid19 និងវិធីទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ


(ខេត្តកណ្តាល)៖ ថ្ងៃអាទិត្យ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគណៈចលនាកម្មករ-កម្មការិនី ស្រុកពញាឮ ខេត្តកណ្តាល បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូន កម្មករ-កម្មការិនី ដោយពិភាក្សាអំពីវិធានការទប់ស្កាត់ និងការការពារជំងឺឆ្លង covid19, វិធីទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ បំពុលសង្គម និងបញ្ហាផ្សេងៗ ។