ក្រុមការងារយុវជន CPP នៃក្រសួងធនធានទឹក នាំយកអំណោយរបស់ ឯកឧត្តម លឹម គានហោ និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារកម្មការិនី ក្រីក្រ ទើបបែកពីគ្រួសារ នៅស្រុកពញាឮ ខេត្តកណ្ដាល


(ខេត្តកណ្តាល)៖ ថ្ងៃអាទិត្យ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគណៈចលនាកម្មករ-កម្មការិនី ស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តម លឹម គានហោ និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារកម្មការិនី ក្រីក្រ ទើបបែកពីគ្រួសារ ឈ្មោះ ចាន់ ស្រីវី លេខទូរស័ព្ទ 070 849483 រស់នៅភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយបានឧបត្ថម្ភ នូវមីម៉ាម៉ា ១កេស ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ និងថវិកាមួយចំនួន។