ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជួសជុលថែទាំប្រចាំទំនប់ទឹកសីម៉ា


នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជួសជុលថែទាំប្រចាំទំនប់ទឹកសីម៉ា ស្ថិតនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្នុងទំហំការងាររួមមាន ៖
១. ការងារដីទំនប់ចំនួន ០១ខ្សែ ប្រវែង ១៥០០ម៉ែត្រ
២. ការងារដីប្រលាយមេ ០២ខ្សែ ប្រវែងសរុប ១១៩៨ម៉ែត្រ
៣. ការងារសំណង់ទ្វារទឹកលើតួទំនប់ចំនួន ០២កន្លែង មានទ្វារទឹក ០៤សន្លឹក។
ទំនប់សីម៉ាអាចស្រោចស្រពបានចំនួន ៩០០ហិកតា ស្រូវវស្សា ស្រូវប្រាំងចំនួន ២០ហិកតា និងដំណាំរួមផ្សំចំនួន ០៧ហិកតា ៕