នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលការងារស្ថាបនាផ្លូវចំនួន ២គម្រោង៖
-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹងខ្នងលើ ០៧ ម៉ែត្រ លូមូលមុខមួយចំនួន ១៩កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងលូប្រអប់មុខបីចំនួន ០៣កន្លែង ស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ ទទឹងខ្នងលេី ០៦ ម៉ែត្រ សាងសង់លូប្រអប់ចំនួន ០២កន្លែង និងសាងសង់ផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
គម្រោងនេះ បានដឹកនាំសាងសង់ដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ៕