នៅព្រឹកថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ព្រះញាណកោសល យឹម ចំរេីន ព្រះរាជាគណថ្នាក់ចត្វា ព្រះចៅអធិការវត្តសន្សំកុសល រួមជាមួយមន្ត្រី គណៈសង្ឃ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ លោក អធិការង នគរបាលខណ្ឌ មានជ័យ លោកមេប៉ុស្តិ សង្កាត់ បឹងទំពន់ទី១ លោក លោកស្រី ជាក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ក្រុមយុវជនសង្កាត់ បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ចំនួន២៥គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន៖ថវិកាចំនួន ៥ម៉ឺនរៀលអង្ករ ២២គីឡូក្រាម,មី១កេះ,សម្ភារៈផ្ទះបាយ ១ប្រដាប់,ស្ករស ទឹកស៊ីអ៉ីវ ទឹកត្រី ។
ព្រះចៅអធិការវត្តសន្សំកុសល និងលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ចំនួន២៥គ្រួសារ
