មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចុះលើកផ្ទះជូនអតីតយុទ្ធជន ជានិវត្តន៍ជន រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ,លោកអនុប្រធានស.អ.ក.ខេត្ត, ក្រុមការងារ ស.អ.ក ខេត្ត, ក្រុមប្រឹក្សា ស្រុក , ប្រធាន/អនុប្រធាន សអក ស្រុក, អាជ្ញាធរមូលដ្ឋានបានចុះលើកផ្ទះ ជូនអតីតយុទ្ធជនចំនួន ១ខ្នង ជូនឈ្មោះ ចៅ សុត្ថា ភេទប្រុស អាយុ ៦១ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ផ្ទះមានទំហំ ៥x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៥០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។